យើងនឹងឆ្លើយតបជាពហុភាសា ចាប់ពីពេលប្រឹក្សាយោបល់ និងការណាត់ទុកជាមុន រហូតដល់ថ្ងៃដែលត្រូវចាក់វ៉ាក់សាំង ។
ភាសាជប៉ុន・ភាសាអង់គ្លេស・ភាសាចិន・ភាសាកូរ៉េ・ភាសាព័រទុយហ្កាល់・ភាសាអេស្ប៉ាញ・ភាសាថៃ・ភាសាវៀតណាម・ភាសាហ្វីលីពីន・ភាសាខ្មែរ・ភាសានេប៉ាល់・ភាសាឥណ្ឌូនេស៊ី・ភាសាមីយ៉ាន់ម៉ា・ភាសាម៉ុងហ្គោលី・ភាសាបារាំង・ភាសាស្រីលង្ការ・ភាសាប៉ាគីស្ថាន・ភាសាបង់ក្លាដែស
*ភាសាដែលប្រើប្រាស់នៅមណ្ឌលចាកវ៉ាក់សាំង គឺមាននៅទីនេះ
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនបរទេស ដែលមិនមានលទ្ធភាពធ្វើការណាត់ទុកជាមុនក្នុងការចាក់វ៉ាក់សាំង ដោយសារតែភាពខុសគ្នានៃការប្រើប្រាស់ភាសា យើងខ្ញុំបានផ្ដួចផ្ដើមគំនិតក្នុងកិច្ចខិតខំសម្រាប់ផ្តល់ការគាំទ្រជាពហុភាសា ដើម្បីបង្កើនឱកាសចាក់វ៉ាក់សាំងជូនដល់ជនបរទេសឱ្យបានកាន់តែច្រើន។
សម្រាប់អ្នកដែលចង់អានទំព័រនេះជាភាសាជប៉ុនងាយៗ សូមចុចត្រង់នេះ
ការចំណាយលើការចាក់វ៉ាក់សាំង គឺឥតគិតថ្លៃ។ (ការចំណាយក្នុងការធ្វើដំណើរមកដល់ទីតាំងចាក់វ៉ាក់សាំង គឺជាបន្ទុកផ្ទាល់ខ្លួន។)
លោកអ្នកដែលទទួលបានប័ណ្ណចាក់វ៉ាក់សាំងមានលេខរៀងបន្ទាប់
*លោកអ្នកដែលរស់នៅក្រៅពីតូក្យូ អូសាកា និងណាហ្កូយ៉ា ក៏មានសិទ្ធិផងដែរ។
*លោកអ្នកដែលពុំទាន់បានទទួលប័ណ្ណចាក់វ៉ាក់សាំង សូមប្រឹក្សាយោបល់ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់គ្រងតំបន់ ដែលលោកអ្នកកំពុងរស់នៅបច្ចុប្បន្ន ដើម្បីទទួលបានប័ណ្ណចាក់វ៉ាក់សាំង។ ប្រសិនបើលោកអ្នកមានចម្ងល់ សូមប្រឹក្សាយោបល់ទៅកាន់បញ្ជរផ្តល់ជំនួយFRESC
បញ្ជរទូរស័ព្ទសម្រាប់ការណាត់ទុកជាមុនក្នុងការចាក់វ៉ាក់សាំងរបស់FRESC
លេខទូរស័ព្ទសម្រាប់់ការណាត់ទុកជាមុន៖ 03-4332-2601
- ចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ (ឈប់សម្រាកនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ)
- ចាប់ពីម៉ោង 9 ព្រឹក ដល់ ម៉ោង 5 ល្ងាច
- អាចឆ្លើយតបជាពហុភាសា
- ក្នុងករណីមានការផ្លាស់ប្តូរ ឬលុបចោលការណាត់ទុកជាមុន សូមទំនាក់ទំនងមកទីនេះកុំបីអាក់ខានឡើយ។
*សូមមេត្តាកុំទំនាក់ទំនងទៅមន្ទីពេទ្យ។
តូក្យូ
ណាហ្កូយ៉ា
អូសាកា
តូក្យូ
JCHO Tokyo Takanawa Hospital បានបិទបញ្ចប់ការណាត់ទុកជាមុន
- ចាប់ផ្តើមការណាត់ទុកជាមុន៖ (ថ្ងៃចន្ទ) ថ្ងៃទី11 ខែ10
- ចាប់ផ្តើមចាក់វ៉ាក់សាំង៖ ចាប់ពី (ថ្ងៃពុធ) ថ្ងៃទី20 ខែ10
ណាហ្កូយ៉ា
Nagoya Congress Center (មជ្ឈមណ្ឌលចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ) បានបិទបញ្ចប់ការណាត់ទុកជាមុន
- ចាប់ផ្តើមការណាត់ទុកជាមុន៖ (ថ្ងៃចន្ទ) ថ្ងៃទី11 ខែ10
- ថ្ងៃចាក់វ៉ាក់សាំង (លើកទី1)៖ (ថ្ងៃអង្គារ) ថ្ងៃទី19 ខែ10, (ថ្ងៃពុធ) ថ្ងៃទី20 ខែ10
- ថ្ងៃចាក់វ៉ាក់សាំង (លើកទី2)៖ (ថ្ងៃអង្គារ) ថ្ងៃទី16 ខែ11, (ថ្ងៃពុធ) ថ្ងៃទី17 ខែ11
Fujita Health University Bantane Hospital បានបិទបញ្ចប់ការណាត់ទុកជាមុន
- ចាប់ផ្តើមការណាត់ទុកជាមុន៖ (ថ្ងៃសុក្រ) ថ្ងៃទី22 ខែ10
- ថ្ងៃចាក់វ៉ាក់សាំង (លើកទី1)៖ (ថ្ងៃអង្គារ) ថ្ងៃទី26 ខែ10, (ថ្ងៃពុធ) ថ្ងៃទី27 ខែ10, (ថ្ងៃព្រហស្បតិ៍) ថ្ងៃទី28 ខែ10, (ថ្ងៃសុក្រ) ថ្ងៃទី29 ខែ10
- ថ្ងៃចាក់វ៉ាក់សាំង (លើកទី2)៖ (ថ្ងៃអង្គារ) ថ្ងៃទី16 ខែ11, (ថ្ងៃពុធ) ថ្ងៃទី17 ខែ11, (ថ្ងៃព្រហស្បតិ៍) ថ្ងៃទី18 ខែ11, (ថ្ងៃសុក្រ) ថ្ងៃទី19 ខែ11
JCHO Chukyo Hospital បានបិទបញ្ចប់ការណាត់ទុកជាមុន
- ចាប់ផ្តើមការណាត់ទុកជាមុន៖ (ថ្ងៃសុក្រ) ថ្ងៃទី22 ខែ10
- ថ្ងៃចាក់វ៉ាក់សាំង (លើកទី1)៖ (ថ្ងៃចន្ទ) ថ្ងៃទី8 ខែ11, (ថ្ងៃពុធ) ថ្ងៃទី10 ខែ11, (ថ្ងៃអង្គារ) ថ្ងៃទី16 ខែ11, (ថ្ងៃព្រហស្បតិ៍) ថ្ងៃទី18 ខែ11
- ថ្ងៃចាក់វ៉ាក់សាំង (លើកទី2)៖ (ថ្ងៃចន្ទ) ថ្ងៃទី29 ខែ11, (ថ្ងៃពុធ) ថ្ងៃទី1 ខែ12, (ថ្ងៃអង្គារ) ថ្ងៃទី7 ខែ12, (ថ្ងៃព្រហស្បតិ៍) ថ្ងៃទី9 ខែ12
អូសាកា
Nanko Hospital បានបិទបញ្ចប់ការណាត់ទុកជាមុន
- ចាប់ផ្តើមការណាត់ទុកជាមុន៖ (ថ្ងៃចន្ទ) ថ្ងៃទី11 ខែ10
- ចាប់ផ្តើមចាក់វ៉ាក់សាំង៖ ចាប់ពី (ថ្ងៃពុធ) ថ្ងៃទី20 ខែ10
ការណាត់ទុកជាមុន
- សម្រាប់ការចាក់វ៉ាក់សាំងប្រព្រឹត្តទៅដោយការណាត់់ទុកមុនទាំងស្រុង។ សូមធ្វើការណាត់ទុកជាមុនតាមទូរស័ព្ទទៅកាន់ 「បញ្ជរទូរស័ព្ទសម្រាប់ការណាត់ទុកជាមុនក្នុងការចាក់វ៉ាក់សាំងរបស់FRESC」
- ចំពោះលោកអ្នកដែលពុំមានប័ណ្ណចាក់វ៉ាក់សាំង និងលោកអ្នកដែលពុំបានធ្វើការណាត់ទុកជាមុន បើទោះជាលោកអ្នកអញ្ជើញទៅផ្ទាល់ដល់ទីតាំងចាក់វ៉ាក់សាំងក៏ដោយ ក៏លោកអ្នកពុំអាចទទួលបាននូវការចាក់វ៉ាក់សាំងដែរ ដូច្នេះសូមមេត្តាប្រុងប្រយ័ត្នចំពោះចំនុចទាំងនេះ។
ឯកសារដែលភ្ជាប់មកជាមួយនៅថ្ងៃចាក់វ៉ាក់សាំង
- ប័ណ្ណចាក់វ៉ាក់សាំង
- បែបបទត្រួតពិនិត្យវេជ្ជសាស្ត្របឋមសម្រាប់ការចាក់វ៉ាក់សាំង (ជាឯកសារដែលបានបំពេញព័ត៌មានចូលគ្រប់គ្រាន់ដោយគ្មានខ្វះចន្លោះណាមួយនៅលើបែបបទត្រួតពិនិត្យវេជ្ជសាស្ត្របឋមសម្រាប់ការចាក់វ៉ាក់សាំងជាភាសាជប៉ុន ជាពិសេសព្រមទាំងមានការកត់ត្រាចូលបែបបទនេះផងដែរស្ដីអំពីកម្ដៅនៃរាងកាយនៅថ្ងៃចាក់វ៉ាក់សាំង)
(បែបបទត្រួតពិនិត្យវេជ្ជសាស្ត្របឋមសម្រាប់ការចាក់វ៉ាក់សាំងដែលមានសរសេរជាពហុភាសាគឺមាននៅទីនេះ (គេហទំព័រក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព)
ដើម្បីពិនិត្យមើល និងទុកជាឯកសារយោង រួចហើយសូមបំពេញចូលទៅក្នុងបែបបទត្រួតពិនិត្យវេជ្ជសាស្ត្របឋមសម្រាប់ការចាក់វ៉ាក់សាំងដែលសរសេរភាសាជប៉ុន)
- ប័ណ្ណធានារ៉ាប់រងសុខភាព (ចំពោះអ្នកដែលមានតែប៉ុណ្នោះ)
- ឯកសារបញ្ជាក់អត្តសញ្ញាណសាមីខ្លួន (លិខិតឆ្លងដែន កាតស្នាក់នៅជាដើម)
- ប្រសិនបើលោកអ្នកមានប្រើប្រាស់ថ្នាំជាប្រចាំពីវេជ្ជបណ្ឌិត សូមភ្ជាប់មកជាមួយនូវសៀវភៅកំណត់ត្រាថ្នាំនោះផងដែរ
បម្រុងប្រយ័ត្ននៅថ្ងៃចាកវ៉ាក់សាំង
- សូមមេត្តាពាក់ម៉ាស់ជាដាច់ខាត។ ម្យ៉ាងទៀត សូមកុំជជែកគ្នានៅក្នុងកន្លែងចាក់វ៉ាក់សាំង។
- នៅថ្ងៃចាកវ៉ាក់សាំង ចំពោះលោកអ្នកដែលមានអាការៈផ្តាសាយ ព្រមទាំងមានស្ថានភាពសុខភាពមិនល្អ មិនអាចអញ្ជើញមកបានទេ។ នៅពេលនោះ សូមលោកអ្នកទំនាក់ទំនងទៅកាន់ 「បញ្ជរទូរស័ព្ទសម្រាប់ការណាត់ទុកជាមុនក្នុងការចាក់វ៉ាក់សាំងរបស់FRESC」 ដើម្បីសុំលុបចោលការចាក់វ៉ាក់សាំង
- វ៉ាក់សាំងនឹងត្រូវចាក់នៅផ្នែកខាងលើនៃស្មា ដូច្នេះសូមអញ្ជើញមកដោយសម្លៀកបំពាក់ ដែលងាយស្រួលបញ្ចេញស្មាបានជាដាច់ខាត។
បម្រុងប្រយ័ត្ននៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ
JCHO Tokyo Takanawa Hospital (តូក្យូ) បានបិទបញ្ចប់ការណាត់ទុកជាមុន
- ល័ក្ខខ័ណ្ឌអាយុ៖ ចាប់ពី 12ឆ្នាំឡើងទៅ
*ករណីលោកអ្នកដែលមានអាយុក្រោម 15ឆ្នាំមានបំណងចង់ទទួលការចាក់វ៉ាក់សាំង ជាគោលការណ៍គឺចាំបាច់ត្រូវមានហត្ថលេខារបស់អាណាព្យាបាល (នៅកន្លែងចុះហត្ថលេខានៃបែបបទត្រួតពិនិត្យវេជ្ជសាស្ត្របឋមសម្រាប់ការចាក់វ៉ាក់សាំង) និងអ្នកធ្វើដំណើរមកអមជាមួយ។
Nagoya Congress Center (ណាហ្គូយ៉ា) បានបិទបញ្ចប់ការណាត់ទុកមុន
- ល័ក្ខខ័ណ្ឌអាយុ៖ ចាប់ពី 12ឆ្នាំឡើងទៅ
*ករណីលោកអ្នកដែលមានអាយុក្រោម 15ឆ្នាំមានបំណងចង់ទទួលការចាក់វ៉ាក់សាំង ជាគោលការណ៍គឺចាំបាច់ត្រូវមានហត្ថលេខារបស់អាណាព្យាបាល (នៅកន្លែងចុះហត្ថលេខានៃបែបបទត្រួតពិនិត្យវេជ្ជសាស្ត្របឋមសម្រាប់ការចាក់វ៉ាក់សាំង) និងអ្នកធ្វើដំណើរមកអមជាមួយ។
- ថ្ងៃចាក់វ៉ាក់សាំង (លើកទី1)៖ (ថ្ងៃអង្គារ) ថ្ងៃទី19 ខែ10, (ថ្ងៃពុធ) ថ្ងៃទី20 ខែ10
- ថ្ងៃចាក់វ៉ាក់សាំង (លើកទី2)៖ (ថ្ងៃអង្គារ) ថ្ងៃទី16 ខែ11, (ថ្ងៃពុធ) ថ្ងៃទី17 ខែ11
- ដោយសារតែមជ្ឈមណ្ឌលពុំមានចំណតយានជំនិះដោយឥតគិតថ្លៃសម្រាប់លោកអ្នក ដែលអញ្ជើញមកចាកវ៉ាក់សាំង ដូច្នេះសូមប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ។
Fujita Health University Bantane Hospital (ណាហ្គូយ៉ា) បានបិទបញ្ចប់ការណាត់ទុកជាមុន
- ល័ក្ខខ័ណ្ឌអាយុ៖ ចាប់ពី 12ឆ្នាំឡើងទៅ
*ករណីលោកអ្នកដែលមានអាយុក្រោម 15ឆ្នាំមានបំណងចង់ទទួលការចាក់វ៉ាក់សាំង ជាគោលការណ៍គឺចាំបាច់ត្រូវមានហត្ថលេខារបស់អាណាព្យាបាល (នៅកន្លែងចុះហត្ថលេខានៃបែបបទត្រួតពិនិត្យវេជ្ជសាស្ត្របឋមសម្រាប់ការចាក់វ៉ាក់សាំង) និងអ្នកធ្វើដំណើរមកអមជាមួយ។
JCHO Chukyo Hospital (ណាហ្គូយ៉ា) បានបិទបញ្ចប់ការណាត់ទុកជាមុន
- ល័ក្ខខ័ណ្ឌអាយុ៖ ចាប់ពី 12ឆ្នាំឡើងទៅ
*ករណីលោកអ្នកដែលមានអាយុក្រោម 15ឆ្នាំមានបំណងចង់ទទួលការចាក់វ៉ាក់សាំង ជាគោលការណ៍គឺចាំបាច់ត្រូវមានហត្ថលេខារបស់អាណាព្យាបាល (នៅកន្លែងចុះហត្ថលេខានៃបែបបទត្រួតពិនិត្យវេជ្ជសាស្ត្របឋមសម្រាប់ការចាក់វ៉ាក់សាំង) និងអ្នកធ្វើដំណើរមកអមជាមួយ។
Nanko Hospital (អូសាកា) បានបិទបញ្ចប់ការណាត់ទុកជាមុន
- ល័ក្ខខ័ណ្ឌអាយុ៖ ចាប់ពី 15ឆ្នាំឡើងទៅ
*ករណីលោកអ្នកដែលមានអាយុចាប់ពី 15ឆ្នាំ ដល់ 18ឆ្នាំ ចាំបាច់ត្រូវមានអ្នកធ្វើដំណើរមកអមជាមួយ (នៅកន្លែងចុះហត្ថលេខានៃបែបបទត្រួតពិនិត្យវេជ្ជសាស្ត្របឋមសម្រាប់ការចាក់វ៉ាក់សាំង អ្នកធ្វើដំណើរមកអមជាមួយត្រូវចុះហត្ថលេខាដោយផ្ទាល់)
មានការអនុវត្តក្នុងការផ្តល់ជំនួយលើការបកប្រែផ្ទាល់មាត់ជាពហុភាសា (*) ក្នុងកំឡុងពេលសួរនាំស្ដីអំពីអាការៈផ្សេងៗជាដើមនៅតាមទីតាំងចាក់វ៉ាក់សាំង
*ភាសាជប៉ុន・ភាសាអង់គ្លេស・ភាសាចិន・ភាសាកូរ៉េ・ភាសាព័រទុយហ្កាល់・ភាសាអេស្ប៉ាញ・ភាសាថៃ・ភាសាវៀតណាម・ភាសាហ្វីលីពីន・ភាសានេប៉ាល់・ភាសាឥណ្ឌូនេស៊ី・ភាសាមីយ៉ាន់ម៉ា・ភាសាបារាំង
2ដង
- ករណីចាក់វ៉ាក់សាំងប្រភេទហ្វាយហ្សើ ជាទូទៅគឺនៅ 3សប្តាហ៍ក្រោយចាក់លើកទី1 នឹងត្រូវចាក់លើកទី2 (ក្នុងថ្ងៃតែមួយនៅ 3សប្តាហ៍ក្រោយ)។
- ករណីចាក់វ៉ាក់សាំងប្រភេទតាកេដា / ម៉ូដែនណា ជាទូទៅគឺនៅ 4សប្តាហ៍ក្រោយចាក់លើកទី1 នឹងត្រូវចាក់លើកទី2 (ក្នុងថ្ងៃតែមួយនៅ 4សប្តាហ៍ក្រោយ)
*ជាគោលការណ៍ ស្តីអំពីថ្ងៃចាក់វ៉ាក់សាំងគឺត្រូវណាត់ទុកជាមុនសម្រាប់ការចាក់់លើកទី1 និងលើកទី2 ជាមួយគ្នាតែម្តង។